មនុស្ស៤៤នាក់ ត្រូវបានធ្វើចត្តាឡីស័កលើកដំបូង ក្នុងខេត្តឧត្តរមានជ័យ (Video Inside)
មនុស្ស៤៤នាក់ ត្រូវបានគេធ្វើចត្តាឡីស័កជាលើកដំបូង នៅក្នុងខេត្តឧត្តរមានជ័យ ក្រោយការសង្ស័យជាប់ពាក់ព័ន្ធនឹងបុរសជាតិថៃអាយុ២៧ឆ្នាំម្នាក់ ដែលគេបានរកឃើញឆ្លងកូវីដ១៩។ បុរសជាតិថៃឈ្មោះ គីទិ ស៊្រីសាង ដែលស្នាក់នៅភូមិបុរីរដ្ឋបាល, សង្កាត់សំរោង ក្នុងក្រុងសំរោង នោះត្រូវបានអាជ្ញាធរថៃរកឃើញកើតកូវីដ១៩ បន្ទាប់ពីចាកចេញពីកម្ពុជាកាលពីថ្ងៃទី៥មេសា។
បុរសជាតិថៃនោះ ធ្លាប់បានស្នាក់នៅក្នុងខេត្តឧត្តរមានជ័យ រយៈពេលប្រមាណមួយឆ្នាំ ដោយមានកូនចំនួន២នាក់រស់នៅក្នុងក្រុងសំរោងនិងមនុស្សស្និទ្ធ២នាក់ទៀត រស់ នៅជាមួយគ្នា។ ក្រៅពីមនុស្សទាំង៤នាក់នោះ មនុស្ស៤០នាក់ដទៃទៀត ដែលពាក់ព័ន្ធដោយផ្ទាល់និងប្រយោល ត្រូវបានគេយកសំណាកនិងធ្វើចត្តាឡីស័ក និងកំពុងរង់ចាំលទ្ធផលបញ្ជាក់។ ខេត្តឧត្តរមានជ័យ នៅមិនទាន់មាន ករណីឆ្លងចូលក្នុងសហគមន៍ជាលើកដំបូងនោះឡើយ។