ផ្សាររស្មីមានជ័យ នៅសង្កាត់ស្ទឹងមានជ័យ មានអ្នកឆ្លងកូវីដ១៩ បានចេញចូល (Video Inside)
ផ្សាររស្មីមានជ័យ នៅសង្កាត់ស្ទឹងមានជ័យ ត្រូវបានដាក់ក្នុងកម្រិតហានិភ័យ ដោយសារមានអ្នកជំងឺកូវីដ-១៩ បានចេញចូលទៅក្នុងផ្សារនោះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារនៅទីតាំងផ្សាររស្មីមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់តាំងពីថ្ងៃទី៦មេសាឆ្នាំ២០២១មក។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចាត់ទុក ទីតាំងនោះ ស្ថិតក្នុងកម្រិតហានិភ័យ។ អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរ និង អ្នកដើរផ្សារនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ។