អ្នកពាក់ព័ន្ធជាមួយបុគ្គលិក ក្រុមហ៊ុនទូរស័ព្ទ OPPO ត្រូវប្រញាប់ធ្វើតេស្ត (Video Inside)

អ្នកដែលធ្លាប់ទៅទទួលសេវា និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិក ក្រុមហ៊ុនទូរស័ព្ទ OPPO ក្នុងទីតាំងមួយលើផ្លូវព្រះ មុនីវង្ស ត្រូវប្រញាប់ទៅធ្វើតេស្ដ។ ក្រុមហ៊ុនទូរស័ព្ទ OPPO លើផ្លូវមុនីវង្សនោះ ស្ថិតនៅផ្ទះលេខ ៣៣៥ ផ្លូវមុនីវង្ស សង្កាត់អូរឫស្សី ៤, ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា អ្នកមានវិជ្ជមានជំងឺកូវីដ-១៩ គឺជាបុគ្គលិកក្រុម ហ៊ុនទូរស័ព្ទ OPPO នៅទីនោះដែលបានធ្វើការរវាងពីថ្ងៃទី១ដល់ថ្ងៃទី៩មេសាឆ្នាំ២០២១។ សេចក្តីរាយការណ៍បន្តថា បុគ្គលិកដែលមានវិជ្ជមានកូវីដ១៩នោះ បានប៉ះពាល់ផ្ទាល់ ជាមួយអ្នកធ្វើការជាមួយគ្នាចំនួន៧នាក់ និងប៉ះពាល់ដោយប្រយោលចំនួន៣០នាក់។

អនុគណៈកម្មការ បានអំពាវនាវដល់អ្នកដែលធ្លាប់ទៅទទួលសេវា និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិកនៅក្រុមហ៊ុននោះ ត្រូវប្រញាប់ទៅធ្វើតេស្ដបើសិនជាមានសុខភាពប្រែប្រួល។ ចំណែកអ្នកពាក់ពន្ធ័វិញ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ តាមវិធាន សុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ។

https://www.youtube.com/watch?v=ecm3gwN5uFE
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner