ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង ១លាន២៨ម៉ឺន១ពាន់នាក់, ដូសទី២ បាន៥៦៤,៥៦៦នាក់ (Video Inside)
ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងក្នុងដូសលើកទី១ មានចំនួនជាង១លាន២៨ម៉ឺននាក់ហើយក្នុងប្រទេសកម្ពុជា។ ចំនួនមនុស្សដែលបានចាក់ដូសលើកទី២ បានចំនួនជាង៥៦ម៉ឺន៤ពាន់នាក់។ វ៉ាក់សាំងដែលកម្ពុជា បានទទួលរហូតមកទល់នឹងពេលនេះ មានចំនួនបីប្រភេទ គឺវ៉ាក់សាំងស៊ីណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់ សាំង AstraZeneca សរុបទាំងអស់ចំនួន៣លាន៦២ម៉ឹន៤ពាន់ដូស។
ការចាក់វ៉ា់ក់សាំងក្នុងប្រទេសកម្ពុជាបាន ចាប់ផ្តើមតាំងពីថ្ងៃទី១០កុម្ភៈ ដែលការចាក់វ៉ាក់សាំងនោះបានធ្វើទៅលើជនស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ។ គិតត្រឹមថ្ងៃទី២២មេសា ការចាក់វ៉ាក់សាំងក្នុងដូសលើកទីមួយ ជូនដល់ប្រជាពលរដ្ឋស៊ីវិល បានចំនួន៩៨ម៉ឺន៦ ពាន់៨៦៣នាក់ និងការចាក់ដូសលើកទី២លើពលរដ្ឋស៊ីវិល មានចំនួន៣៨ម៉ឺន៧ពាន់៩០៣នាក់។ ពីខាងក្រសួងការពារជាតិនោះវិញ ចំនួនអ្នកបានចាក់ដូសទីមួយបានកើនដល់២៩ម៉ឺន៤ពាន់៥៤៣នាក់ និងអ្នកបានចាក់ដូសលើកទី២ចំនួន១៧ម៉ឺន៦ពាន់៦៦៣នាក់។
បើគិតសរុបអ្នកទទួលការចាក់ដូសលើកទី១ នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី២០មេសា ទាំងស៊ីវិលនិងយោធា មានចំនួន១លាន២៨ម៉ឺន១ពាន់៤០៦នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធាមាន សរុប៥៦ ម៉ឺន៤ពាន់៥៦៦នាក់។