រដ្ឋបាលខេត្តព្រះសីហនុ បញ្ចេញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ (Video Inside)

រដ្ឋបាលខេត្តព្រះសីហនុ បានប្រញាប់បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដចំនួន ៨៥នាក់ ដែលទើបរកឃើញឆ្លងថ្មីនៅថ្ងៃទី២៣មេសានេះ។ យោងតាមរដ្ឋបាលខេត្តថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ មនុស្សដែលឆ្លងថ្មី ទាំងនោះ រួមមានពលរដ្ឋជាអាជីវករផ្សារលើ និងក្រុមគ្រួសារផងដែរ។

រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ ក្រសួងសុខាភិបាល។ រដ្ឋបាលខេត្តព្រះសីហនុដើម្បីទប់ស្កាត់ការឆ្លងចូលក្នុងសហគមន៍ បានសម្រេចផ្អាកការលក់ដូរបណ្ដោះអាសន្ន នៅផ្សារលើក្រុងព្រះសីហនុ និងតម្រូវឲ្យអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវទៅធ្វើ ចត្តាឡីស័ក៕

https://www.youtube.com/watch?v=oJuG_RuusUs
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner