រកឃើញកម្មករ២១នាក់ នៃរោងចក្រកាត់ដេរ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលឆ្លងកូវីដ១៩ (Video Inside)

យ៉ាងហោចកម្មករ, កម្មការីនី ២១នាក់ នៃរោងចក្រមួយកន្លែង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវគេរកឃើញឆ្លងកូវីដ១៩ នៅថ្ងៃនេះថែមទៀត។ សេចក្តីរាយការណ៍ដកស្រង់មន្ទីរសុខាភិបាលខេត្តកណ្តាលបានបញ្ជាក់ថា កម្មករ និងកម្មការីនីទាំង ២១នាក់នោះ បំរើការនៅរោងចក្រ Master and Friend បន្ទាប់ពីការធ្វើតេស្តលើកម្មករ ចំនួន ១២២នាក់រួចមក។ ការឆ្លងនោះ ត្រូវគេបន្ទោសលើមនុស្ស ២នាក់ ដែលជាមិត្តភក្តិរបស់មនុស្សទាំង២១នាក់នោះ មកពីរាជធានីភ្នំពេញ។ អាជ្ញាធរកំពុងស្វែងរកមនុស្សជាប់សង្ស័យដទៃទៀត ដែលបានប៉ះពាល់កម្មករនិង កម្មការីនីទាំង ២១នាក់នោះ។

https://www.youtube.com/watch?v=wHGJaYEBUHg
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner