ពលរដ្ឋទាំងអស់ក្នុងតំបន់ក្រហមនៅភ្នំពេញ តម្រូវឲ្យធ្វើតេស្តកូវីដ១៩

នេះបើតាមសេចក្ដីណែនាំ ស្ដីពីការប្រមូលសំណាកតេស្តរកវីរុសកូវីដ១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្រ្ត “តំបន់ក្រហម“ នៅរាជធានីភ្នំពេញ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាពសូមជម្រាបជូនថា សេចក្តីជូនដំណឹងនេះ គឺជាការកំណត់ជាកាតព្វកិច្ចក្នុងការយកសំណាកសម្រាប់បងប្អូនដែលកំពុងរស់នៅក្នុងតំបន់ក្រហម! ហេតុនេះសូមចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់សំណាកតាមគោលដៅដែលបានរៀបចំ! បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ។ ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ!

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner