ខេត្តកំពង់ចាម បិទភូមិចំនួន៤ ក្រោយរកឃើញអ្នកឆ្លងថ្មី ៣នាក់ (Video Inside)

ខេត្តកំពង់ចាម បានប្រកាសរកឃើញមនុស្សមានវិជ្ជមានកូវីដ ចំនួន៣នាក់ នៅថ្ងៃនេះ និងបានប្រកាសបិទភូមិចំនួន ៤ ដែលជាប់ពាក់ព័ន្ធ។ ភូមិទាំង៤នោះ គឺជាភូមិដែលស្ថិតក្នុងស្រុកចំនួន៣ គឺស្រុកស្រីសន្ធរ, ស្រុកបាធាយ និងស្រុកកងមាស។ យោងតាមរដ្ឋបាលខេត្ត ក្នុងស្រុកស្រីសន្ធរ ភូមិចំនួន២ត្រូវបិទ គឺភូមិកំផ្លាស់នៃឃុំបារាយ និងភូមិទ្រានៃឃុំស្វាយពោធិ៍, ស្រុកបាធាយ បានបិទភូមិចំនួន១ គឺភូមិសំបូរនៃឃុំសំបូរ, ចំណែកស្រុកកងមាស បានបិទភូមិថ្មីខ នៃឃុំរកាគយ។ 

រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃនេះផងដែរ បានប្រកាសអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ទាំង ៣នាក់ ដែលរួមមានឈ្មោះ ឃាង សុខអេង ភេទប្រុស២៥ឆ្នាំ នៃភូមិកំផ្លាក់, អ្នកឆ្លងទី២ឈ្មោះ ម៉ិច ណុន ភេទស្រីអាយុ៥៣ឆ្នាំ នៃភូមិទ្រា, និងអ្នកឆ្លងទី៣ឈ្មោះ ជឿន វិចិត្រ ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅក្នុងភូមិទ្រា។ នៅក្នុងខេត្តកំពង់ចាម គិតត្រឹមថ្ងៃទី២២មេសា ចំនួនមនុស្សឆ្លងដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្ត មានចំនួន១៤នាក់។

https://www.youtube.com/watch?v=3f_BhFXWmEI
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner