ពេទ្យជប៉ុន ខាងជើងវត្តភ្នំ មានករណីឆ្លងកូវីដ១៩ (Video Inside)
ប្រជាពលរដ្ឋ ដែលធ្លាប់ទៅចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យជប៉ុន នៅថ្ងៃ១៧មេសា ត្រូវធ្វើចត្ដាឡីស័ក។ មន្ទីរពេទ្យស្រឡាញ់ទារក ឬពេទ្យជប៉ុន ជាមន្ទីរពេទ្យដែលមានទីតាំងនាខាងជើងវត្តភ្នំ មានអាស័យដ្ឋាន៣១អា, វិថីប្រទេសបារាំង រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃសុក្រនេះ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យស្រឡាញ់ទារក ឬពេទ្យជប៉ុននោះកាលពីថ្ងៃទី១៧មេសាឆ្នាំ២០២១។
អនុគណៈកម្មការដដែល បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅកាន់មន្ទីរពេទ្យនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។