ខេត្តកំពង់ស្ពឺ បិទផ្សារចំនួន២ ក្រោយរកឃើញកូវីដ១៩ (Video Inside)
ខេត្តកំពង់ស្ពឺ បានបិទបណ្តោះអាសន្នផ្សារចំនួន ២ ក្នុងស្រុកភ្នំស្រួច បន្ទាប់ពីររកឃើញមនុស្សពីរនាក់ មានវិជ្ជមានកូវីដ១៩ ។ យោងតាមក្រសួងសុខាភិបាល ការឆ្លង២៤ម៉ោងចុងក្រោយនេះ ក្នុងខេត្តកំពង់ស្ពឺមានមួយករណី ដែលនាំឲ្យការឆ្លងចូលក្នុងខេត្តកំពង់ស្ពឺបានកើន៨ករណី។
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ថ្ងៃទី២៣ នេះបានឲ្យដឹងថា រដ្ឋបាលខេត្ត បានសម្រេចបិទបណ្តោះអាសន្ន នូវផ្សារត្រែងត្រយឹង និងផ្នែកមួយចំនួននៃតូបលក់បន្លែក្នុងផ្សារត្រពាំងក្រឡឹង ស្ថិតនៅស្រុកភ្នំស្រួច ។ ការសម្រេចផ្អាកនោះ គឺនៅក្រោយការរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន២ នាក់ ដែលជាអ្នកដឹកបន្លែពីផ្សារ នាគមាស មកលក់និងចែកចាយបន្តនៅផ្សារត្រែងត្រយឹង និងផ្សារត្រពាំងក្រឡឹងនោះ ។
នៅក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហាញអត្តសញ្ញាណបុគ្គលទាំងពីរនាក់ ដែលវិជ្ជមាន កូវីដ១៩ នោះ រួមមានទី១ ស្រីអាយុ ៣៦ ឆ្នាំ មានឈ្មោះ អួត សុខា និងទីពីរបុរសអាយុ ៥៧ឆ្នាំ ឈ្មោះ គីម សុផាត ។