ទឹកអាល់កុល១ម៉ឺនលីត្រប្រគល់ជួនក្រសួងសុខាភិបាល
អត្ថបទដោយ៖
Kien Sereyvuth
ទឹកអាល់កុល១ម៉ឺនលីត្រ ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល នៅថ្ងៃទី២០មេសានេះ។ ពិធីប្រគល់ទទួលបាន ធ្វើនៅទីស្តីការក្រសួងសុខាភិបាលក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួង លោកម៉មប៊ុនហេង។ ទឹកអាល់កុល ៩៥ដឺ ក្រេ ចំនួន១ម៉ឺនលីត្រនោះ គឺជាអំណោយរបស់រោងចក្រ MH Bio-Energy និងបានជូនគណៈកម្មការជាតិប្រយុទ្ធ នឹងជម្ងឺកូវិដ១៩ សម្រាប់បម្រើអោយការងារទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវិរុសកូរ៉ូណាថ្មី។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉មប៊ុនហេង បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌ របស់រោងចក្រ និងលោកបានសម្តែងក្តីរំពឹងថា រោងចក្រនឹងផ្តល់ជំនួយជាបន្តបន្ទាប់ទៀត ដើម្បីកម្ពុជាជម្រុញវិធានការការពារ ទប់ស្កាត់និងឆ្លើយតបការរាតត្បាតនៃកូវិដ១៩ អោយទទួលបានជោគជ័យ កាន់តែឆាប់រហ័ស។
