អ្នកទោសជិត៣០នាក់បានចាប់ខ្លួនវិញក្រោយការហែកគុកលួចរត់ចេញនៅកំពង់ស្ពឺ

អត្ថបទដោយ៖
Kien Sereyvuth

  សមត្ថកិច្ចបានចាប់អ្នកទោសជិត៣០នាក់ ក្រោយរយៈពេល២៤ម៉ោងបន្ទាប់ពីហេតុការណ៍ហែកគុករត់ក្នុងខេត្ត កំពង់ស្ពឺ។ យោងតាមប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ លោក ទីន សុវណ្ណនី ករណីហែកគុករត់ បាន ផ្តើមចេញពី ផែនការធ្វើពុតជាឈឺរបស់អ្នកទោសថ្មីម្នាក់ វេលាព្រលប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ដោយអ្នកទោសថ្មីនោះ បានធ្វើ ពុតជាឈឺចុកធ្ងន់ធ្ងរ នឹងបានស្រែក ឱ្យមន្ត្រីយាមពន្ធនាគារ ជួយព្យាបាល។ ដើម្បីជួយសង្គ្រោះអ្នកទោស មន្ត្រីពន្ធនាគារចំនួន៤នាក់ បានចូលទៅជួយសង្គ្រោះ ស្រាប់តែអ្នកទោសជាច្រើន បានស្ទុះមកវាយប្រតាយ ប្រតប់ ធ្វើឱ្យមន្ត្រីចំនួន៤នាក់នោះ បានរងរបួស ហើយអ្នកទោស បានព្យាយាមចង់រត់ចេញ តែត្រូវកម្លាំងសមត្ថ កិច្ចទប់ស្កាត់និងចាប់ឃាត់ខ្លួនបានទាន់ពេលវេលា។
ប្រធានពន្ធនាគារបានថ្លែងថា លោកបានសុំអន្តរាគមន៍បន្ទាន់ ទៅកាន់អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ដែលបានបញ្ជាទៅស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអាវុធហត្ថខេត្ត ធ្វើការព័ទ្ធជុំវិញនិងបង្ក្រាប ចាប់ជនដៃ ដល់ជាអ្នកទោស បានមកវិញភ្លាមៗផងដែរ ដោយអ្នកទោសទាំងអស់ មិនទាន់បានឆ្លងផុតចេញពីរបងសុវត្ថិភាព គុកនៅឡើយទេនាពេលនោះ។ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបញ្ជាក់ថាអ្នកទោសដែលរត់ បាន ដល់ក្រៅមន្ទីរឃុំឃាំងក៏ត្រូវចាប់បានមកវិញទាំងអស់ មិនដូចពាក្យចចាមអារាម ថាមានអ្នកទោសរត់រួចរាប់រយ អ្នកនោះទេ។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner