កម្មករ២នាក់ត្រឡប់មកពីខេត្តសង្ស័យមានជម្ងឺកូវីដ១៩
អត្ថបទដោយ៖
Kien Sereyvuth
យ៉ាងហោចកម្មករ២នាក់ដែលទើបត្រឡប់មកពីស្រុកកំណើតក្នុងឳកាសបុណ្យចូលឆ្នាំ ត្រូវបានគេសង្ស័យមាន រោគសញ្ញាវីរុសកូវីដ១៩ក្រោយការយកសំណាកទៅត្រួតពិនិត្យ។ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ លោកហេង សួរ ដែល បានដឹកនាំក្រុមការងារចុះ ត្រួតពិនិត្យនៅតាមមណ្ឌលចត្តាឡីស័ក នីមួយៗនៅថ្ងៃទី២០មេសានេះ បានថ្លែងថា គេបានរកឃើញកម្មករចំនួន២នាក់ ដែលចេញរោគសញ្ញា ខ្លះៗ សង្ស័យជារោគសញ្ញារបស់ជំងឺកូវីដ១៩ ហើយពួកគេក៏ត្រូវបានយកសំណាកទៅត្រួតពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយ។ លោកបានបន្តថា កម្មករទាំង២កំពុងទទួលបានការយកចិត្តទុកដាក់ពីអ្នកគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ដោយមានកម្លាំងនគរបាលពិនិត្យមិនឱ្យគាត់ចេញដើរផ្ដេសផ្ដាសឡើយ និងមានការផ្ដល់ម្ហូបអាហារផងដែរ។


