ក្រសួងការងារជូនដំណឹងពីការចាក់វ៉ាសាំងបង្ការជំងឺ កូវីដ-១៩ ដូសទី២ ជូនដល់កម្មករនិយោជិត ក្នុងថ្ងៃទី២៥នេះបានចំនួន ៤,៥៧១នាក់

ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែ មេសាឆ្នាំ២០២១នេះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជា្ជជីវៈបានចេញសេចក្តីជូនដំណឹងមួយបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ជូនដល់កម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ បានចំនួន ៤,៥៧១នាក់ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថា អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ អនុគណៈកម្មការចំពោះកិច្ច បានចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ បានចំនួន ៤ ៥៧១នាក់ (បរទេសចំនួន ១៥០នាក់)។ ក្រសួងបានបន្តឱ្យដឹងថា អនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាម រោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត៕ ដោយ៖ដេប៉ូ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner