ពលរដ្ឋនៅក្រុងព្រះសីហនុប្រមាណ ៦ពាន់គ្រួសារ ទទួលបានស្បៀងអាហារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកំឡុងពេលបិទខ្ទប់ក្រុងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

ក្រុងព្រះសីហនុ រយៈកាលចុងក្រោយនេះត្រូវបានគេរកឃើញថាមានករណីឆ្លងកូវីដ១៩ច្រើនគួរកត់សំគាល់។ ផ្ទះប្រជាជននៅតាមភូមិមួយចំនួនត្រូវដាក់ជាគោលដីធ្វើចត្តាឡីស័ក ក្រុងព្រះសីហនុ ទាំងមូលត្រូវបានបិទខ្ទប់រយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការចំឡងថ្មីបន្ថែម។ ប្រជាជនដែលស្ថិតក្នុងតំបន់ខាងលើនេះកំពុងត្រូវបានយកចិត្តទុកដោះស្រាយបន្ទាន់ពីប្រមុខរាជរដ្ឋាភិបាលតាមរយៈការចែកស្បៀងអាហារ។

នៅព្រឹកថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២១ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះចែកស្បៀងអាហារ ដែលជាអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងព្រះសីហនុ។

ទន្ទឹមនេះកន្លងមកចាប់តាំងពិមានការផ្ទុះក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រុមការងារសាខាកាកបាទក្រហមខេត្តព្រះសីហនុ ក៏បានចុះបេសកម្មចែកស្បៀងជូនពលរដ្ឋក្នុងតំបន់ចត្តាឡីស័កដែលជួបបញ្ហាខ្វះខាតជីវភាពជាបន្តបន្ទាប់ដែរ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានចែកស្បៀងអាហារ អំឡុងពេលបិទខ្ទប់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងបរិវេណសាលាអនុវិទ្យាល័យចំការកៅស៊ូឃ្លាំងលើក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋ មានចំនួន ៣៧៥ គ្រួសារក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួ ត្រីខ ១យួ មី ១កេស និងទឹកបរិសុទ្ធ ១កេសធំ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner