លោក ដូណាល់ ត្រាំ បញ្ចេញកញ្ចប់ថវិកា១៩ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះកសិករអាម៉េរិក ក្រោយទើបបង្ហាញគោលការណ៍ណែនាំ០៣ដំណាក់កាល

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) បានបញ្ចេញកញ្ចប់ថវិការហូតដល់១៩ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះកសិកររបស់ខ្លួន ដែលប្រកបមុខរបរកសិកម្ម-ចិញ្ចឹមសត្វដែលកំពុងរងគ្រោះដោយសារតែមេរោគ COVID-19 នេះបើតាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

ការបញ្ចេញកញ្ចប់ថវិកាជួយដល់កសិករអាម៉េរិកខាងលើនេះ បានកើតមានឡើងក្រោយលោក ដូណាល់ ត្រាំ ទើបបង្ហាញគោលការណ៍ណែនាំ០៣ដំណាក់កាលទៅកាន់អភិបាលរដ្ឋនីមួយៗ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកងើបមុខមាត់ឡើងវិញ ។ គោលការណ៍ណែនាំថ្មីរបស់រដ្ឋាភិបាលសហព័ន្ធ បានណែនាំឲ្យរដ្ឋនីមួយៗរបស់ខ្លួនរក្សានិន្នាការធ្លាក់ចុះ នៃករណីឆ្លងជំងឺ COVID-19 រយៈពេលចំនួន ១៤ថ្ងៃជាប់ៗគ្នាសិន មុននឹងអាចចាប់ផ្តើមអនុវត្តន៍ដំណើរការបើកទ្វារឡើងវិញ ។

សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៧១ម៉ឺន២១នាក់ ក្នុងនោះអ្នកជម្ងឺស្លាប់សរុប៣ម៉ឺន៧ពាន់១៥៨នាក់ និងជាសះស្បើយឡើងវិញសរុប៦ម៉ឺន៥១០នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner