អាជ្ញាធរកំពង់ចាម បិទភូមិខ្លះក្នុងស្រុកចំនួន៣ ក្រោយការរកឃើញមនុស្សឆ្លងកូវីដ (Video Inside)

អាជ្ញាធរខេត្តកំពង់ចាម បានរកឃើញមនុស្ស៣៩នាក់ ឆ្លងជម្ងឺកូវីដ១៩ បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងកូវីដទាំង៣៩នាក់ចុងក្រោយនេះ គឺមាន៣៨នាក់ជាកម្មកររោងចក្រ និងម្នាក់ទៀតជាកុមារីអាយុ៤ឆ្នាំ។

រដ្ឋបាលខេត្តកំពង់ចាមបានថ្លែងថា គេកំពុងបន្តស្វែងរកអ្នកជាប់ពាក់ព័ន្ធនានា និងទីតាំងដែលអ្នកឆ្លងទាំងឡាយនោះ បានទៅដល់ ដើម្បីការអនុវត្តវិធានការសុខាភិបាលបង្កាការឆ្លងចូលក្នុងសហគមន៍។

រដ្ឋបាលខេត្តនៅបានដាក់ចេញនូវវិធានការបន្ទាន់ បិទខ្ទប់រយៈពេល១៤ថ្ងៃ នូវតាំងភូមិ ឃុំមួយចំនួន ដែលពាក់ពន្ធ័ដើម្បីការទប់ស្កាត់ការឆ្លងរាលដាលចូលទៅសហគមន៍ផ្សេងទៀត។ ទីតាំងដែលត្រូវបានបិទខ្ទប់ រួមមានភូមិមួយចំនួនក្នុងស្រុកកងមាស, ស្រុកបាធាយ និងក្នុងស្រុកស្រី សន្ធរ។

យោងតាមក្រសួងសុខាភិបាល ខេត្តកំពង់ចាមគិតត្រឹមថ្ងៃទី២៩មេសា មានអ្នកឆ្លងកូវីដ១៩ កំពុងសម្រាកព្យាបាលចំនួន៥៨នាក់។

https://www.youtube.com/watch?v=vNK4KKRkNBQ
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner