ខេត្តកំពង់ធំ បិទភូមិមួយ ក្រោយមានការឆ្លងជំងឺកូវីដ១៩ លើមនុស្ស១៣នាក់ (Video Inside)
ខេត្តកំពង់ធំ បានបិទបណ្តោះអាសន្នក្នុងភូមិមួយ ក្រោយការរកឃើញមានករណីឆ្លងកូវីដ១៩ លើអ្នកភូមិជាង ១០នាក់។ យោងតាមរដ្ឋបាលខេត្ត ភូមិលាបទង, ឃុំកំពង់ចិនត្បូង នៃស្រុកស្ទោង ត្រូវអាជ្ញាធរបានបិទការចេញ ចូលក្រោយការធ្វើតេស្តរហ័ស Rapid Test បានរកឃើញការឆ្លងលើមនុស្ស១៣នាក់់ក្នុងចំណោម១០៤នាក់។