សៀមរាប បិទតំបន់ខ្លះ ក្នុងក្រុងក្រោយ ការរកឃើញអ្នកឆ្លងចេញចូល (Video Inside)

នៅក្នុងខេត្តសៀមរាបនោះវិញ តំបន់មួយចំនួននៅមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងនៅបរិវេណជុំវិញផ្សារ កណ្តាលក្នុងក្រុងសៀមរាប ត្រូវបានបិទបណ្តោះអាសន្ន ក្រោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីម្នាក់ទៀត។

រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២៩មេសានេះ បានជូនដំណឹងថា អ្នកវិជ្ជមានកូវីដ១៩នោះឈ្មោះ ស៊ាង គឹមសាន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើដំណើរមកខេត្តសៀមរាប ជាមួយសមាជិក​គ្រួសារចំនួន៣នាក់។

រដ្ឋបាលខេត្តបានបញ្ជាក់ថាអ្នកមានវិជ្ជមានកូវីដ១៩នោះ បានធ្វើដំណើរទៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២៣មេសា ឆ្នាំ២០២១ និងបានវិលត្រឡប់មកវិញម្តងទៀត នៅថ្ងៃទី២៦មេសា។ រដ្ឋបាលខេត្តសៀមរាប នៅជាមួយនឹងក្តីបារម្ភការឆ្លងរាលដាលនេះ បានសម្រេចបិទខ្ទប់ បរិវេណមុខមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប, ផ្សារកណ្តាល និងតំបន់ជុំវិញផ្សារកណ្តាល ចាប់ពីថ្ងៃទី២៩មេសា រហូតដល់មានការជូន​ដំណឹងជាថ្មីឡើងវិញ។

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយ ប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩នោះ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ខេត្តសៀមរាប គិតត្រឹមថ្ងៃទី២៨មេសា មានការឆ្លង១១ ករណី។

https://www.youtube.com/watch?v=qhBbeWlRUBQ
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner