អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៣លាន៤៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២១ម៉ឺននាក់ និងជាសះស្បើយ១៣០លាន៧៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៣លាន៤៨ម៉ឺន២ពាន់៥២៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន២១ម៉ឺន៦ពាន់២២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣០លាន៧៩ម៉ឺន៣ពាន់២៩៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន១៨ម៉ឺន៤៤១នាក់ ស្លាប់ចំនួន៥៩ម៉ឺន១ពាន់៦២នាក់ និងជាសះស្បើយចំនួន២៥លាន៨២ម៉ឺន៣ពាន់៨០០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៩លាន៩១ម៉ឺន៩ពាន់៧១៥នាក់ ស្លាប់២១ម៉ឺន៨ពាន់៩៤៥នាក់ និងជាសះស្បើយ១៦លាន២៨ម៉ឺន១ពាន់៧៣៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៧៥ម៉ឺន៤ពាន់៩១០នាក់ ស្លាប់ចំនួន៤០ម៉ឺន៧ពាន់៧៧៥នាក់ និងជាសះស្បើយ១៣លាន២៧ម៉ឺន៨ពាន់៧១៨នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner