ព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទាននយោបាយដល់លោក ប៉ុល ហំម (Video Inside)
អតីតអ្នកធ្វើនយោបាយនៃគណបក្សប្រឆាំងលោក ប៉ុល ហំម និងអតីតសហការីមួយរូបទៀត ត្រូវបានព្រះរាជ ក្រឹត្យព្រះមហាក្សត្របានផ្តល់នីតិសម្បទានធ្វើនយោបាយសាឡើងវិញក្រោយការស្នើសុំរបស់នាយករដ្ឋមន្ត្រី។
លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ នៃអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានដាក់ពាក្យស្នើសុំនីតិសម្បទានយោបាយឡើងវិញ កាលពីថ្ងៃទៅ១៨ឧសភា ក្នុងរង្វង់ សភាពការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតសកល កាន់តែរំកិលមកកៀកជាលំដាប់។ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ស្ថិត នៅក្នុងចំណោម អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ សរុប១១៨រូប ដែលត្រូវបានតុលាការហាម ឃាត់សិទ្ធិធ្វើនយោបាយ រយៈពេល៥ឆ្នាំ។
រហូតមកដល់ពេលនេះ មានអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ ចំនួន២២រូបរួចមកហើយ ដែលទទួលបានការផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១លោក គង់ គាំ, លោក គង់ បូរ៉ា, លោក ស៊ឹម សុវណ្ណនី, លោក រៀល ខេមរិន្ទ, លោក អ៊ូ ច័ន្ទរ័ត្ន, លោកស្រី ទេព សុទ្ធី, លោក កង គឹមហាក់, លោក ជីវ កត្តា, លោក ច័ន្ទ សិលា, លោក សុន ឆ័យ, លោក តាវ គឹមឈន, លោកវ៉ា សាម៉ុន, លោក ស៊ុន សុភ័ក្រ, លោកស្រី លី ស្រីវីណា, លោក ថាច់ សេដ្ឋា, លោក យ៉ែម បុញ្ញឫទ្ធិ, លោក មុត ចន្ថា, លោក ជុំ ច័ន្ទដារិន, លោក ទួត យឿត, លោក ឡាត់ លិតេយ្យ, លោក ឡុង គឹមឃន និងលោកស្រី យង់ ផាន់ណេត៕