រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបើកផ្សាររដ្ឋក្នុងសប្តាហ៍នេះ (Video Inside)

ផ្សាររដ្ឋទំាងអស់ទូទាំងរាជធានីភ្នំពេញ នឹងត្រូវបើកសាឡើងវិញ ចាប់ពីថ្ងៃទី២៤ឧសភាឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានី នៅថ្ងៃនេះ បានបញ្ជាក់ថា ការសម្រេចអោយដំណើរការផ្សាររដ្ឋ ទំាងអស់ក្នុងមូលដ្ឋានរាជធានី លើកលែងតែផ្សារមិនរៀបរយ​ ដូចជាផ្សារក្រមួន, ផ្សារចាត់តំាង, ផ្សាររោងចក្រ, ផ្សារសហគមន៍, ផ្សារក្នុងដីឡូតិ៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម ដែលមិនត្រូវបាន បើកអោយដំណើរការឡើងវិញនៅឡើយ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជម្ងឺកូវិដ១៩ ចូលក្នុងសហគមន៍។

សេចក្តីសម្រេចបានបញ្ជាក់ថា ការបើកអោយដំណើរការឡើងវិញ គណៈគ្រប់គ្រងផ្សាររដ្ឋទំាងអស់ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានសុខាភិបាល។ សេចក្តីសម្រេចដដែលបានបន្តថា ដំណើរការបើកផ្សាររដ្ឋ សាឡើងវិញនោះ អនុញ្ញាតអោយអាជីវករលក់ដូរមុខទំនិញជាគ្រឿងឧបភោគ បរិភោគ ដែលជាតម្រូវការចាំបាច់ ប្រចំាថ្ងៃប៉ុណ្ណោះ, ចំណែកការលក់ដូរភេសជ្ជៈអាហារ ជុំវិញបរិវេណផ្សារ គឺមិនអនុញ្ញាតអោយចូល​ទទួលទានឡើយ លើកលែងតែការវេចខ្ចប់ប៉ុណ្ណោះ។ អាជីវករ សន្តិសុខ បុគ្គលិក អតិថិជន ដែលមានវត្តមានក្នុងបរិវេណ ផ្សារ ត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព។

សេចក្តីប្រកាសដដែល នៅបានទទូចអោយគណៈកម្មការផ្សាររដ្ឋទាំងអស់ និងអាជីវកម្ម ត្រូវរួមគ្នាចូល រួមទប់ ស្កាត់តាមវិធានការសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ឲ្យមាន ប្រសិទ្ធភាព។ រដ្ឋបាលរាជធានីបានព្រមានថា ប្រសិនណាបើគេរកឃើញថា តាមទីផ្សាររដ្ឋទាំងនោះ នៅបន្ដ មានការករណីឆ្លងជំងឺកូវីដ១៩ នោះរដ្ឋបាលរាជធានីភ្នំពេញ និងបន្ដផ្អាកឡើងវិញ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner