វៀតណាមផ្តល់ថវិកា និងសម្ភារៈបរិក្ខាពេទ្យ ដល់កម្ពុជា (Video Inside)
រដ្ឋាភិបាលវៀតណាមបានប្រគល់ថវិកាចំនួន២០ម៉ឺនដុល្លារ និងសម្ភារៈបរិក្ខាពេទ្យជាច្រើនទៀត ដល់ក្រសួង សុខាភិបាល ដើម្បីការជួយទប់ស្កាត់កូវីដ១៩នៅកម្ពុជា។ ពិធីប្រគល់និងទទួល បានធ្វើឡើងនាព្រឹក ថ្ងៃទី២៦ ឧសភា ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងឯកអគ្គរដ្ឋទូតវៀតណាម លោកវូ គ័ងមីង នៅទីស្តីការក្រសួងសុខាភិបាល។
សម្ភារៈបរិក្ខាវេជ្ជសាស្ត្រដែលផ្តល់មកកម្ពុជាថ្ងៃនេះ រួមមាន ម៉ាស់វេជ្ជសាស្ត្របីស្រទាប់, អាវពាក់ការពារ Disposable Scrub Suits, ម៉ាស់វេជ្ជសាស្ត្រស្រទាប់ប្រឆាំងបាក់តេរីនិងតំណក់តូចៗ, ឧបករណ៍ធ្វើតេស្តរក មេរោគរួមទាំងកញ្ចប់តេស្ត, និងក្រៅពីនោះរួមមានថវិកា២០ម៉ឺនដុល្លារ, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន៨០០គ្រឿង និងម៉ាស់ជាច្រើនលានម៉ាស់ថែមទៀត។
ឯកអគ្គរដ្ឋទូតវៀតណាម នៅបានថ្លែងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានជួយផ្តល់ការចាក់វ៉ាក់លើ មន្ត្រីការទូតបរទេសទាំងអស់ក្នុងប្រទេសកម្ពុជាក្នុងនោះក៏រួមមានទាំងមន្ត្រីទូតវៀតណាមផងដែរ។ លោកវូ គ័ង មីង នៅបានថ្លែងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាថែមទៀតដែលបានផ្តល់ការចាក់វ៉ាក់សាំងលើពលរដ្ឋវៀត ណាមក្នុងសហគមន៍ ក្នុងពេលដែលកម្ពុជាបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋខ្មែរយ៉ាងហោចចំនួន ១០នាក់នាពេលនេះផងដែរ។