ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នាបការឆ្លងកូវីដ១៩ថ្មី ចំនួន១ម៉ឺន៧ពាន់ ២០០ករណី និងការស្លាប់ថ្មីមានចំនួន៤០៥នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុបចំនួន៦៦០ករណី ក្នុងនោះ៦២៦ករណីជាការដែលឆ្លងក្នុងសហគមន៍, និង៧ករណីទៀតជាការនាំចូលពីក្រៅ ប្រទេស។ ការស្លាប់ថ្មី នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៧នាក់ ដែលនាំឲ្យការស្លាប់សរុបក្នុង ប្រទេសកម្ពុជាបាន កើនដល់១៩០នាក់ហើយ។

ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ នេះនៅអាស៊ាន មានចំនួន៩ប្រទេស លើកលែងតែប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៥ប្រទេស គឺប្រ ទេស ឥណ្ឌូណេស៊ី, ហ្វីលីពីន, ប្រទេសម៉ាឡេស៊ី, ថៃនិងកម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner