ខេត្តបាត់ដំបង មានអ្នកឆ្លងថ្មី១៣នាក់ (Video Inside)
ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន១៣នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ កាលពីម្សិលមិញ ខេត្តបាត់ដំបងបានរកឃើញអ្នកឆ្លងថ្មី១៦នាក់។
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង១៣ នាក់រួមមាន១០នាក់ គឺជាពលករមកពីប្រទេសថៃ, ២នាក់ជាអ្នកធ្វើ ដំណើរមកពីរាជធានីភ្នំពេញ និងម្នាក់ទៀត មកពីខេត្តព្រះសីហនុ។
ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៦៨នាក់ ក្នុងនោះបានព្យាបាលជា សះស្បើយចំនួន៦០នាក់, មានអ្នកស្លាប់ម្នាក់ និងកំពុងសម្រាក ព្យាបាលនៅក្នុងខេត្តចំនួន១០៥នាក់ និង២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ៕