រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី២៤ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី២៤ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពី សមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក~លោកស្រី អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ លោក~លោកស្រីប្រធានការិយាល័យ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ នាព្រឹកថ្ងៃព្រហ្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។
របៀបវារៈកិច្ចប្រជុំមាន៖
១.ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង។
២.ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅការងារខែមេសា ឆ្នាំ២០២១ ស្ដីពីការអនុវត្ដការងាររដ្ឋបាលខណ្ឌបឹងកេងកង។
៣. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២១ ស្ដីពីការអនុវត្ដការងាររបស់រដ្ឋបាលខណ្ឌបឹងកេងកង
៤. ពិនិត្យ និងអនុម័តសេចក្ដីព្រាងប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២១ ស្ដីពីការអនុវត្ដការងាររបស់រដ្ឋបាលខណ្ឌបឹងកេងកង។
៥. ពិនិត្យ និងអនុម័តសេចក្ដីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរយះពេល ១២លើក ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង។
៦.បញ្ហាផ្សេងៗ។ ដោយ / គ្រី សម្បត្តិ