ឯ ឧ ទៀ សុខា បានចាត់ឱ្យលោក ងួន ឧត្តម ចុះសួរសុខទុក្ខ នាំយកអំណោយ យកទៅឧបត្ថមជូនដល់គ្រួសារទីទ័លក្រ ចាស់ជរាគ្មានទីពឹង ចំនួន ៣គ្រួសារ ស្រុកព្រៃនប់
អត្ថបទដោយ៖
ធី ដា
ខេត្តព្រះសីហនុ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯ ឧ ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តព្រះសីហនុ បានចាត់ឱ្យលោក ងួន ឧត្តម ជាតំណាង និងសមាជិក សមាជិកា ចុះសួរសុខទុក្ខ នាំយកអំណោយ រួមទាំងថវិកា របស់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តព្រះសីហនុ យកទៅឧបត្ថមជូនដល់គ្រួសារទីទ័លក្រ ចាស់ជរាគ្មានទីពឹង ចំនួន៣គ្រួសារ នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អំណោយដែលបានយកទៅចែកជូនក្នុងមួយគ្រួសារទទួលបានរួមមាន៖
- អង្ករ ៥០គីឡូ
- មី ១កេស
- ត្រីខ ១យួរ
- ទឹកត្រី ១យួរ
- ទឹកសុីអុីវ ១យួរ
- ប្រេងឆា ១លីត្រ
- អំបិល ១គីឡូ
- ស្ករស ១គីឡូ
- ប៊ីចេង ១គីឡូ
- ទឹកក្រូច ១កេស
- ទឹកដោះគោឆៅ ១យួរ និងថវិកាចំនួន២០មុឺនរៀល។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕