អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៩លាន៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥១ម៉ឺននាក់ និងជាសះស្បើយ១៥០លាន៧០ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៩លាន៨ម៉ឺន៧ពាន់៤៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥១ម៉ឺន២ពាន់៤០៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥០លាន៧០ម៉ឺន៩ពាន់៧៩៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៩៧ម៉ឺន១ពាន់២០៧នាក់ ស្លាប់ចំនួន៦០ម៉ឺន៦ពាន់១៧៩នាក់ និងជាសះស្បើយចំនួន២៧លាន៦៦ម៉ឺន២ពាន់២៦៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៧លាន៣៦ម៉ឺន៧ពាន់៩៣៥នាក់ ស្លាប់៣១ម៉ឺន៥ពាន់២៦៣នាក់ និងជាសះស្បើយ២៤លាន៦២ម៉ឺន៦ពាន់១៤នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន២៧ម៉ឺន៥ពាន់៤៤០នាក់ ស្លាប់ចំនួន៤៥ម៉ឺន៤ពាន់៦២៣នាក់ និងជាសះស្បើយ១៤លាន៧៣ម៉ឺន៣ពាន់៩៨៧នាក់ ៕ ប្រភព៖ worldometers
