វៀតណាមបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៤ករណីបន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ
អត្ថបទដោយ៖
ឈឹម ទីណា
វៀតណាម៖ អាជ្ញាធរសុខាភិបាលវៀតណាមរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៤ករណីបន្ថែមទៀតចូលក្នុងការឆ្លងក្នុងសហគមន៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ធ្វើអោយចំនួនឆ្លងក្នុងប្រទេសអាស៊ីមួយនេះ នៅរយៈពេល១ខែមកនេះកើនឡើងដល់៣ពាន់៥២ករណី ។
អ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗខាងលើនេះ ស្ថិតនៅក្នុងខេត្តបាក់យ៉ាងភាគខាងជើង និងខេត្តឡាងសឺន ក្បែរគ្នានោះ ។ ការផ្ទុះជំងឺកូវីដ១៩នៅរលកទី៤ក្នុងប្រទេសវៀតណាមបានកើតឡើងចាប់តាំងពីមួយខែមុន ពោលគឺថ្ងៃទី២៧ ខែមេសាមក ហើយតាំងពីពេលនោះមក វាបានចម្លងទៅកាន់ខេត្ត-ក្រុងចំនួន៣០ ។
សូមបញ្ជាក់ថា បាក់យ៉ាង គឺជាខេត្តរងគ្រោះខ្លាំងជាងគេ គឺមានអ្នកឆ្លងរហូតដល់១ពាន់៥៤៣ករណី ដោយអ្នកជំងឺភាគច្រើនជាកម្មកររោងចក្រនៅសួនឧស្សាហកម្មពីររបស់ខេត្ត ៕ ប្រភព៖ VNExpress

ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។