លោក វ្លាឌីមៀ ពូទីន អំពាវនាវអោយប្រជាជនរុស្ស៊ីទៅទទួលការចាក់វ៉ាក់សាំង Covid-19 ហើយអះអាងថា វ៉ាក់សាំងរុស្ស៊ីមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោក

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះបានធ្វើការអំពាវនាវសាជាថ្មីអោយប្រជាជនទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងនឹងមិនក្លាយជាកាតព្វកិច្ចឡើយ ។
ថ្លែងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋាភិបាលនៅថ្ងៃពុធសប្តាហ៍នេះ លោក ពូទីន បានជំរុញអោយប្រជាជនខ្លួនបោះបង់ចោលការសង្ស័យដែលនៅសេសសល់ ហើយនិយាយថា វ៉ាក់សាំងរុស្ស៊ី គឺពិតជាគួរអោយទុកចិត្តបំផុត និងមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោក ។ លោក ពូទីន និយាយដូច្នេះថា ការចាក់វ៉ាក់សាំងគឺរឿងដ៏សំខាន់សម្រាប់សុខភាព… សូមគិតអំពីរឿងនេះ ។ ប៉ុន្តែប្រធានវិមានក្រឹមឡាំងក៏បានអះអាងដែរថា លោក ពូទីន ប្រឆាំងនឹងការចាក់វ៉ាក់សាំងជាកំហិត ឬជាកាតព្វកិច្ច ។
រុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំងវីរុសកូវីដ១៩ដំបូងគេបង្អស់នៅលើពិភពលោក មានឈ្មោះថា Sputnik V កាលពីខែសីហា ឆ្នាំ២០២០ ប៉ុន្តែការសង្ស័យលើប្រសិទ្ធិរបស់វ៉ាក់សាំងនេះ គឺជាបញ្ហាដ៏ធំមួយនៅក្នុងទីក្រុងមូស្គូ និងទីក្រុងដទៃទៀតរបស់ប្រទេសរុស្ស៊ី ។ ទោះជាយ៉ាងណា កាលពីសប្តាហ៍មុន អភិបាលក្រុងមូស្គូលោក Sergei Sobyanin និយាយថា មូស្គូ គឺជារដ្ឋធានីដំបូងគេរបស់ពិភពលោក ដែលចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ។ លោកបន្ថែមថា ទីក្រុងមូស្គូមានប្រជាជនប្រមាណ១២លាននាក់ ក្នុងនោះមានតែ១,៣លាននាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង ហើយភាគរយនៃការចាក់វ៉ាក់សាំងក្នុងរដ្ឋធានីរបស់រុស្ស៊ីមួយនេះ គឺទាបជាងបណ្តាទីក្រុងដទៃទៀតរបស់សហភាពអឺរ៉ុប ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner