លោក ចូ បៃដិន បញ្ជាអោយបើកការស៊ើបអង្កេតពីប្រភពដើមនៃវីរុស Covid-19 ហើយត្រូវរាយការណ៍មកកាន់លោកវិញក្នុងរយៈពេល៩០ថ្ងៃ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធនេះ បានបញ្ជាអោយទីភ្នាក់ងារស៊ើបអង្កេតធ្វើសេចក្តីរាយការណ៍ទៅកាន់រូបលោក នៅក្នុងរយៈពេល៣ខែបន្ទាប់ ថាតើវីរុសកូវីដ១៩លេចចេញដំបូងនៅក្នុងប្រទេសចិន តាមរយៈប្រភពពីសត្វ ឬពីគ្រោះថ្នាក់ណាមួយនៅមន្ទីរពិសោធន៍ ។

លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយសេតវិមានថា ទីភ្នាក់ងារស៊ើបអង្កេតគួរបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទ្វេដង ដើម្បីប្រមែប្រមូល និងវិភាគទៅលើប្រភពព័ត៌មាន ដែលអាចនាំយកមកនូវការសន្និដ្ឋានជាក់លាក់មួយ ហើយត្រូវរាយការណ៍មកកាន់លោកវិញនៅក្នុងរយៈពេល៩០ថ្ងៃ ។ លោក បៃដិន ក៏​បាន​បញ្ជា​ទៅ​បណ្តា​កន្លែង​ពិសោធន៍​ជាតិ​អាមេរិក​អោយ​ជួយ​ការងារ​ស៊ើបអង្កេត ហើយ​សហ​​គ​មន៍​ស៊ើបការណ៍​ត្រៀម​បញ្ជី​សួរ​សំណួរ​ទៅ​រដ្ឋាភិបាល​ចិន​ ។​

ស្ថានទូត​ចិន​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​និយាយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា ការ​ប្រែក្លាយ​រឿង​ប្រភព​ជំងឺ​កូវី​ដ​១៩​ទៅ​ជា​បញ្ហា​នយោបាយ នឹង​រារាំង​រំខាន​ដល់​​ការស៊ើបអង្កេត ​។​ ​ស្ថានទូតចិន​បានបញ្ជាក់ថា ​ចិន​គាំទ្រ​ការសិក្សា​ពិស្តារ​មួយ​នៃ​ករណីជំងឺ​កូវី​ដ​១៩​ទាំងអស់​ដែល​ត្រូវបាន​រកឃើញ​នៅ​ទូទាំង​ពិភពលោក និង​ការស៊ើបអង្កេត​ទូទៅ​មួយ​លើ​មូលដ្ឋាន​សម្ងាត់​ខ្លះ ​ព្រម​ទាំង​កន្លែង​​ពិសោធន៍​ស្រាវជ្រាវ​ជីវសាស្ត្រ​នៅ​ទូទាំង​ពិភពលោក​ ៕ ប្រភព៖ ប្រភព៖ CNA   

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner