ក្រុមហ៊ុន Manulife សាខាទួលគោក មានអ្នកឆ្លងកូវីដ១៩ (Video Inside)
ប្រជាពលរដ្ឋណាដែលធ្លាប់បានធ្វើទំនាក់ទំនងជាមួយបុគ្គលិកក្រុមហ៊ុនម៉ែនញូឡាយ (Manulife) សាខាទួលគោក ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ក្រុមហ៊ុន ម៉ែនញូឡាយ (Manulife) សាខាទួលគោក មានទីតាំងស្ថិតនៅសង្កាត់បឹងកក់១ ក្នុងខណ្ឌទួលគោក ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូន ដំណឹងថ្ងៃនេះថា មានអ្នកជំងឺកូវីដ-១៩ ដែលជាបុគ្គលិកធ្វើការនៅទីតាំងនោះ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ឧសភា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បាន ទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។