មន្រ្តីជាន់ខ្ពស់ នៃសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នាំយក អំណោយ និងសម្ភារៈបរិក្ខាពេទ្យ​ប្រគល់ជូនដល់រដ្ឋបាល​ខេត្តសៀមរាប

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយមួយចំនួន ទៅប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានទទួលស្វាគមន៍ ពី ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្តសៀមរាប។ អំណោយ រួមមាន ទឹកពិសាបរិសុទ្ធ៥០កេស មី ៥០កេស  ទឹកត្រិទឹកស៊ីអីវ ៥០យួរ អាល់កុល ៥០លីត្រ ម៉ាស២ ៥០០ម៉ាស ដោយឡែកក៏មានសៀវភៅកម្រងឯកសារមួយចំនួនផងដែរ សម្រាប់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ សិក្សាអនុវត្តន៍។         

ឯកឧត្តម ទៀ សីហា បានអោយដឹផងដែរថា មកដល់ពេលនេះ ខេត្តសៀមរាបកំពុងមានដំណើរការប៉ុស្ថិត្រួតពិនិត្យសុខភាពបឋម និងប្រមូលទិន្នន័យអ្នកដំណើរចំនួន៣ច្រកធំៗ គឺ សៀមរាប-កំពង់ធំ  សៀមរាប-ឧត្តរមានជ័យ និង សៀមរាប-បន្ទាយមានជ័យ ហើយជាមធ្យមប្រចាំថ្ងៃ មានអ្នកដំណើរចូល និងឆ្លងកាត់ខេត្តសៀមរាប មានប្រមាណជា ៧ពាន់នាក់។ ឯកឧត្តមបញ្ជាក់ថា ទិន្នន័យនៅក្នុងដៃទាំងនោះហើយ គឺជាការកសាងលទ្ធភាព និងបង្កើនប្រសិទ្ធភាពមធ្យោបាយគ្រប់គ្រងការផ្ទុះជម្ងឺ និងតាមដានជនសង្ស័យដែលពាក់ព័ន្ធ បញ្ជូនធ្វើចត្តាឡីស័ក យកសំណាកវិភាគ និងចាត់វិធានការទប់ស្កាត់ការចម្លងបន្តផងដែរ ដោយក្នុងនោះ ប្រជាពលរដ្ឋខេត្តសៀមរាប មានស្មារតីចូលរួម ប្រុងប្រយ័ត្ន ដោយចាប់ផ្តើមពីបុគ្គលម្នាក់ ពង្រីកទៅកាន់ក្រុមគ្រួសារ និងសហគមន៍ អនុវត្តវិធានការ ៣ការពារ និង ៣កុំ របស់ប្រមុខនៃរាជរដ្ឋាភិបាល ៕ ដោយ  សុផាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner