កងទ័ពឈរជើងនៅសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ គោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថមសម្ភារៈប្រើប្រាស់ដល់គ្រប់កងពល
លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពវរសេនាតូចទាំង៥ ចំណុះឲ្យទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ សូមគោរពថ្លែងអំណរអរគុណចំពោះសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែបានយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះបញ្ហាសុខភាព ក៏ដូចជាការរស់នៅប្រចាំថ្ងៃ របស់បងប្អូនកងទ័ព និងគ្រួសារ ជាប់ជានិច្ច។ ការគោរពថ្លែងអំណរអរគុណនេះ ធ្វើឡើងនៅក្នុងពិធីប្រគល់អាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរ ក្រោយពីគោរពទង់ជាតិចប់ ក្នុងអង្គភាពទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៨៤ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំកងកម្លាំងតែងតែទទួលបានអំណោយដ៏ថ្លៃថ្លានេះ ពីសម្តេចទំាងទ្វេរ ។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ក៏បានអំពាវនាវដល់កងទ័ពទាំងអស់ សូមបន្តខិតខំប្រឹងប្រែង ក្នុងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ប្រកបដោយវិជ្ជាជីវៈជាកងទ័ព ដើម្បីបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍនជូនប្រទេសជាតិ និងប្រជាជនឲ្យកាន់តែរីកចំរើនបន្ថែមទៀត។ ដោយបំផុសឲ្យកងទ័ពចូលរួមក្នុងការងារបង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីជួយលើកស្ទួយជីវភាពរស់នៅបន្ថែមដល់កងទ័ព និងគ្រួសារកងទ័ព។ បន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ដោយពាក់ម៉ាស និងធ្វើអនា ម័យឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺនេះចូលសហគមន៍ ក៏ដូចជាជំរុំបន្ទាយផងដែ៕ សួនលីណា




