ក្រសួងការពារជាតិ ត្រៀមលក្ខណៈ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ ឲ្យបានទាន់ពេលវេលា

ការបញ្ជាក់ពីការត្រឪមលក្ខណៈនោះ បានធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីត្រៀមបំរុងការឆ្លើយតបគ្រោះមហន្តរាយរបស់ក្រសួងការពារជាតិ នៅក្នុងរដូវវស្សាឆ្នាំ២០២១ នៅព្រឹកថ្ងៃទី៣១ឧសភា ក្រោមអធិតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ ។

នៅក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីបណ្តាអង្គភាពជំនាញ ទ័ពជើងគោក ទ័ពជើងទឹក ទ័ពជើងអាកាស អង្គភាព ធានាភស្តុភាហិរញ្ញវត្ថុ និង ជំនាញវិស្វកម្ម កងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស កងរាជអាវុធហត្ថ កងពលតូចដឹកជញ្ជូនលេខ ៩៩ និង មន្ទីរពេទ្យព្រះកេតុមាលា ដែលជាអង្គភាពជំនាញធ្លាប់បានចូលរួម សង្ក្រោះគ្រោះមហន្តរាយជួយដល់ប្រជាពលរដ្ឋ នាពេលកន្លងមក។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើតឡើងនៅពេលណានោះទេ។ ដូចនេះ គណៈកម្មាការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ បានត្រៀមលក្ខណៈ ទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និង សម្ភារៈផ្សេងៗទៀតដែលក្រសួងការពារជាតិមាន ដើម្បីត្រៀមលក្ខណៈចុះជួយប្រជាពលរដ្ឋអោយទាន់ពេលវេលា ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានជំរុញដល់ បណ្តាអង្គភាពមានការពាក់ព័ន្ធ និង ការងារសង្គ្រោះគ្រោះមហន្តរាយ ត្រូវពិនិត្យ ឧបករណ៍ សម្ភារៈប្រើប្រាស់ ដែលមានអោយបានត្រឹមត្រូវ ដូចជា ឧទ្ធម្ភាគចក្រ នាវា អូប៊រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗទៀត និងត្រូវបែងចែកកម្លាំងប្រចាំការជាប់ជាប្រចាំ ដើម្បីចុះជួយសង្រ្គោះប្រជាពមរដ្ឋ អោយបានទាន់ពេលវេលានៅពេលមានគ្រោះធម្មជាតិកើតឡើងជា យកថាហេតុ។

នៅក្នុងកិច្ចប្រជុំឱកាសនោះដែរ បណ្តាលអង្គភាពជំនាញដែលមានការពាក់ពន្ធ័ បានរាយការណ៍ជូនអង្គប្រជុំអំពីការត្រៀមលក្ខណៈរបស់ខ្លួនទាំងកំលាំង និង មធ្យោបាយសំភារៈដែលខ្លួនមាន ព្រមទាំងបានធ្វើការហ្វឹកហ្វឺនថែមទៀត ក្នុងការត្រៀមលក្ខណៈជួយសង្ក្រោះគ្រោះមហន្តរាយក្នុងឆ្នាំ២០២១នេះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner