កូរ៉េខាងត្បូងបញ្ជាក់ថា ការដឹកជញ្ជូនវ៉ាក់សាំង Covid-19 ទៅកាន់កូរ៉េខាងជើង តាមរយៈកម្មវិធី COVAX ត្រូវបានពន្យារពេលម្តងទៀត (មានវីដេអូ)
កូរ៉េខាងត្រូវ៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះបញ្ជាក់ថា ការដឹកជញ្ជូនវ៉ាក់សាំងការពារវីរុសកូរ៉ូណាទៅកាន់កូរ៉េខាងជើង តាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងអសកល ខូវ៉ាក់ (COVAX) ត្រូវបានពន្យារពេលជាថ្មីម្តងទៀត ។
ជាមួយគ្នានេះ មន្ត្រីកូរ៉េខាងជើងដែលទទួលបន្ទុកលើបញ្ហានេះនិយាយថា ការពិភាក្សាគ្នាដើម្បីសម្រួលដល់ការមកដល់នៃវ៉ាក់សាំងមកកាន់កូរ៉េខាងជើង កំពុងបន្តប្រព្រឹត្តទៅ ព្រោះប្រទេសនានាដែលចង់បានជំនួយពីកម្មវិធី ខូវ៉ាក់ ត្រូវតែធ្វើការប្រឹក្សាយោបល់ និងប្រគល់ឯកសារពាក់ព័ន្ធអោយបានច្បាស់លាស់ ក្នុងនោះរួមមានផែនការចាក់ជូនប្រជាជនជាដើម ។
សូមជម្រាបថា កម្មវិធី ខូវ៉ាក់ ដែលមានគោលដៅជួយសង្គ្រោះប្រទេសក្រីក្រនោះ សន្យាថា នឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុនអង់គ្លេស អាស្រ្តាហ្សេណេកា ចំនួន២លានដូសទៅកាន់កូរ៉េខាងជើង ។ ទីក្រុងព្យុងយ៉ាងបានរំពឹងថា ខ្លួននឹងទទួលបានវ៉ាក់សាំងទាំងនេះ នៅអំឡុងខែចុងខែឧសភា ឆ្នាំ២០២១ ប៉ុន្តែការពិភាក្សាគ្នាកំពុងបន្តប្រព្រឹត្តទៅនៅឡើយ ៕ ប្រភព៖ CNA