ខេត្តកំពត រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៦០នាក់
ខេត្តកំពតបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៦០នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ កាលពីម្សិលមិញខេត្តកំពតមានការឆ្លងចំនួន៥៧ករណីដែល តិចជាងថ្ងៃនេះចំនួន៣ករណី។យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៦០នោះ គឺជាបុគ្គលិកកាស៊ីណូ, សិស្ស ,និងកសិករ ដែលភាគច្រើនរស់នៅក្នុងស្រុកកំពង់ត្រាច។
ខេត្តកំពតក្នុងរយៈ ពេល៤ថ្ងៃគឺថ្ងៃទី៣០ឧសភា ដល់ថ្ងៃទី២មិថុនា ត្រូវបានគេរកឃើញអ្នកវិជ្ជមានកូវីដចំនួនជិត២៣០នាក់ហើយ ក្នុងនោះកាលថ្ងៃទី៣០ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៦នាក់ ,ថ្ងៃ៣១ឧសភា មានអ្នក វិជ្ជមាន៥៥នាក់ ,ថ្ងៃទី១មិថុនាចំនួន៥៧នាក់, និងថ្ងៃទី២មិថុនានេះមានចំនួន ៦០នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕


