អ្នកទោសក្នុងពន្ធនាគារខេត្តកំពង់ស្ពឺម្នាក់ស្លាប់ ជាលើកដំបូង ដោយជម្ងឺកូវីដ១៩ (Video Inside)

អ្នកទោសក្នុងពន្ធនាគារខេត្តកំពង់ស្ពឺម្នាក់ ត្រូវគេរាយការណ៍ថាបានបាត់បង់ជីវិតដោយសារតែជម្ងឺកូវីដ១៩។ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុកដកស្រង់សម្តីដែលបញ្ជាក់ថាពិតជា មានស្ត្រីអ្នកទោសអាយុ៦៦ឆ្នាំម្នាក់បានស្លាប់ដោយសារតែជម្ងឺកូវីដ១៩នោះមែន។

លោកបានបញ្ជាក់ថាអ្នកជំងឺ ឈ្មោះ ឡាំ សុខា គឺជាអ្នកទោសដែលមានជំងឺប្រចាំកាយច្រើន ប៉ុន្តែនៅពេលដែលមានការឆ្លងមេរោគកូវីដ-១៩ ចូលទៅក្នុងខ្លួន បានធ្វើឱ្យគាត់កាន់តែមានបញ្ហាធ្ងន់ធ្ងរ និងបានបាត់បង់ជីវិត។ ខេត្តកំពង់ស្ពឺមានអ្នកទោសចំនួន១ ពាន់៨០២នាក់។ មន្ត្រីខេត្តបានបញ្ជាក់ថា ក្នុងពន្ធនាគារ ខេត្តកំពង់ស្ពឺនោះ គឺមានអ្នកទោស ឆ្លងកូវីដ-១៩ ចំនួន ប្រមាណជាង១០០នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner