រដ្ឋបាលរាជធានីកាត់បន្ថយតំបន់លឿងទុំបន្ថែមទៀត ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ (Video Inside)

រដ្ឋបាលរាជធានី បានកាត់បន្ថយតំបន់លឿងទុំមួយចំនួននិងបានរក្សាជាតំបន់លឿងវិញ ក្នុងពេលដែលគោល ការណ៍កំណត់ភូមិសាស្ត្រហានិភ័យក្នុងរាជធានីនឹងត្រូវផុតសុពលភាពវេលាម៉ោង១២យប់ឈានចូលថ្ងៃទី៣មិថុនា។ 

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងបញ្ជាក់ក្នុងកិច្ចប្រជុំថ្ងៃពុធថា ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៩ មិថុនាឆ្នាំ២០២១ ១សប្តាហ៍ទៅមុខទៀតនេះ រាជធានីភ្នំពេញនៅតែរក្សាតំបន់លឿងដដែល លើកលែងតែភូមិ ចំនួន២ ដែលស្ថិតក្នុងខណ្ឌឬស្សីកែវ និងខណ្ឌពោធិសែនជ័យ។ ភូមិទំាង២នោះ គឺភូមិផ្សារតូច ក្នុងសង្កាត់ទួល សង្កែ១ នៃខណ្ឌឬស្សីកែវ និងភូមិមួយទៀត គឺភូមិព្រៃទា, សង្កាត់ចោមចៅ៣ នៃខណ្ឌពោធិ៍សែនជ័យ ដែល ត្រូវរក្សាជាតំបន់លឿងទុំដដែល ដោយសារតែភូមិទាំង២នេះកំពុងប្រឈមនៅហានិភ័យខ្ពស់នៅឡើយ។ ការឆ្លង ចូលក្នុងសហគមន៍ក្នុងរយៈ២ថ្ងៃនៃខែមិថុនានេះ តួលេខឆ្លងបានបង្ហាញការបន្តកើនឡើងមិនទាន់ស្រកចុះនៅ ឡើយទេ។ ក្នុងរយៈពេល២ថ្ងៃនេះ ការឆ្លងចូលក្នុងសហគមន៍មាន១ពាន់៣០១ករណី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner