រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់ទីតាំងផ្ទះចំនួន០៤ខ្នង ស្ថិតនៅក្នុងភូមិចំនួន០២នៅក្នុងភូមិសាស្ត្រ ឃុំពេជ្រចិន្តានិងឃុំភ្នំព្រឹក ស្រុកភ្នំព្រឹកខេត្តបាត់ដំបង បន្ទាប់ពីរកឃើញនូវករណី ឆ្លងជម្ងឺកូវីដ-19

អត្ថបទដោយ៖
Kien Sereyvuth

  នៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះចំនួន០៤ខ្នង ស្ថិតក្នុងភូមិសាស្ត្រឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបានរកឃើញនូវករណីឆ្លងជម្ងឺកូវីដ-19 និងបានធ្វើការបិទខ្ទប់ខ្នងផ្ទះចំនួន ០៤ខ្នង ជាបណ្តោះអាសន្ន ដែលពាក់ព័ន្ធអ្នកជម្ងឺ។

       ការបិទខ្ទប់ទីតាំងខ្នងផ្ទះវំនួន០៤ខ្នងខាងលើនេះ គឺស្ថិតនៅក្នុងក្រុមទី៣ ភូមិ-ឃុំ-ស្រុក ភ្នំព្រឹក ចំនួន០៣ខ្នង និងនៅក្នុងក្រុមទី១១ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ចំនួន០១ខ្នង ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ របស់ ខេត្តបាត់ដំបង។

       ការបិទខ្ទប់នូវទីតាំងខាងលើនេះដោយយោងសេចក្តីសម្រេច លេខ ១១៨/២១សសរ. ចុះថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១នេះ ស្តីពីការសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះចំនួន០៤ខ្នង ស្ថិតនៅក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក និងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រហូតដល់មានការជូនដំណឹ

ងជាថ្មី។

       ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងខាងលើនេះ គឺតម្រូវឲ្យអាជ្ញាធរមូលដ្ឋាននៅទីតាំងពាក់ព័ន្ធខាងលើត្រូវមានវិធានការហ៊ុព័ទ្ធនូវទីតាំងពាក់ព័ន្ធទាំងនេះ ក្នុងការហាមការចេញ-ចូលនៅទីតាំងទាំងនោះនិងត្រូវធ្វើការស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើទាំងផ្ទាល់-ប្រយោល ដើម្បីយកទៅធ្វើចត្តាឡីស័ក និងចុះយកវត្ថុសំណាកតេស្ត រកមេរោគកូវីដ-19៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner