រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ស្តីពីការហាមប្រាមបំរាមគោចរនិងធ្វើការរឹតត្បិតមូលដ្ឋានលក់អាហារ រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១ក្នុង ទីប្រជុំជនស្រុកកំរៀង
ក្នុងវិធានការ ដើម្បីបង្ការនិងទប់ស្កាត់នៃការឆ្លងរាលដាលជម្ងឺកូវីដ-19 និង ក្នុងគោលបំណង ការពារនូវអាយុជីវិតប្រជាពលរដ្ឋ សុខមាលភាព និងសុខភាពសាធារណៈ ព្រមទាំងសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដែលនៅទីប្រជុំជនស្រុកកំរៀង ក្នុងភូមិសាស្ត្រ នៃខេត្តរបស់ខ្លួន ៖
រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ស្តីពីការហាមប្រាមនិងបំរាមគោចរ ចាប់ពីម៉ោង១០យប់រហូតដល់ម៉ោង០៥ទៀបភ្លឺ នូវ គ្រប់មធ្យោបាយ ក្នុងការធ្វើដំណើរដោយអនុញ្ញាតឲ្យតែរថយន្តដឹកជញ្ជូនទំនិញ។និងធ្វើការរឹតត្បិតមូលដ្ឋានធ្វើអាជីកម្មលក់អាហារ ដោយអនុញ្ញាតិឲ្យលក់ដូរ តែការវេចខ្ចប់ប៉ុណ្ណោះ ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១។ក្នុងគោលបំណង ដើម្បីធ្វើការទប់ស្កាត់នៃការឆ្លងរីករាលដាលពីជម្ងឺកូវីដ-19ក្នុងទីប្រជុំជនស្រុកកំរៀង នៃ ខេត្តបាត់ដំបង។ចាប់ពីថ្ងៃចេញសេចក្តីសម្រេច របស់រដ្ឋបាលខេត្តបាត់ដំបង លេខ១១៩/២១សសរ.ចុះថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១នេះ ដូចមានចែងនៅក្នុងខ្លឹមសាររួម នៃ សេចសម្រេចទាំងស្រុង ភ្ជាប់ជាមួយស្រាប់


