ប្រទះឃើញជនបរទេសប្រុសស្រី ២នាក់ដេកស្លាប់ក្នុងបន្ទប់ជួលមួយនៅខេត្តសៀមរាប

សេចក្តីរាយការណ៍បានបញ្ជាក់ថាហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី២ខែមិថុនាឆ្នាំ២០២១ នៅ២ទីតាំងផ្សេងគ្នាក្នុងក្រុងសៀមរាប។ ករណីទី១ បុរសជនជាតិអាមេរិកាំងម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែងមានឈ្មោះ Villa khursani ស្ថិតនៅ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ បុរសជនរងគ្រោះដែលស្លាប់មានឈ្មោះ DOUGLAS CRAIG THOMPSON អាយុ៧១ឆ្នាំ ជនជាតិអាមេរិកកាំង ។

សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីក្រុមគ្រូពេទ្យនិងមន្ត្រីជំនាញបានធ្វើកោសល្យវិច័យបានបញ្ចាក់ថា មូលហេតុដែលជនរងគ្រោះស្លាប់គឺដោយសារ មានជម្ងឺទឹកនោមផ្អែមដំណាក់កាលចុងក្រោយ មិនមានពាក់ព័ន្ធជម្ងឺកូវីដ-១៩នោះទេ។ និងករណីទី២ ប្រទះឃើញស្រ្តីជនជាតិវៀតណាមម្នាក់ មានឈ្មោះ PHAM THI VY អាយុ៨៣ឆ្នាំ បានស្លាប់ កាលពីវេលាម៉ោង២កន្លះរសៀលថ្ងៃទី២មិថុនា ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ យោងតាមក្រុមគ្រូពេទ្យនិងមន្ត្រីជំនាញបានធ្វើកោសល្យវិច័យ សន្និដ្ឋានថា ស្រ្តីរងគ្រោះបានស្លាប់ដោយសារមេរោគចូលឈាមបណ្តាលមកពីដំបៅជើងកើតមហារីកទឹកនោមផ្អែម។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner