ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ
រដ្ឋបាលខេត្តដំបងបានឲ្យដឹងថា នៅថ្ងៃទី៨ មិថុនា ខេត្តបានរកឃើញមនុស្សចំនួន ៣០នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ-១៩។ ក្នុងចំណោមអ្នកឆ្លងថ្មីនោះ មាន ១៥នាក់ជាករណីឆ្លងក្នុងសហគមន៍ និង១៥នាក់ជាអ្នកដំណើរមកពីប្រទេសថៃ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះមាននៅស្រុកកំរៀងចំនួន១៣នាក់, ស្រុកសំពៅលូនចំនួន៨នាក់, ស្រុករុក្ខគិរីចំនយន២នាក់, ស្រុកបាណន់ចំនួន៥នាក់, ស្រុមម៉ោងឬស្សីម្នាក់ និងមកពីខេត្តប៉ៃលិនម្នាក់។
ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនៅថ្ងៃទី៨មិថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន ៥នាក់ផងដែរ។ ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី៨មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤៤៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន១៦២នាក់ មានអ្នកស្លាប់២នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាចំនួន២៧៩នាក់៕

