ថៃមើលឃើញអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន៣៥នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,៦៨០ករណីទៀតនៅក្នុងថ្ងៃពុធនេះ
អត្ថបទដោយ៖
ឈឹម ទីណា
ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃពុធនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយ សារជំងឺកូវីដ១៩ចំនួន៣៥នាក់ទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១ពាន់៣៣២នាក់ ។
ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន២ពាន់៦៨០ករណីទៀតផងដែរ ដែលនាំឲ្យករណីសរុបកើនដល់១៨ម៉ឺន៤ពាន់៨២៨ករណី ។ ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន២ពាន់៤រយករណីគឺជាប្រជាជនទូទៅ និង២៨០ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ។ ដោយឡែកអ្នកជំងឺ៤ពាន់២៥៣នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។
គួរកត់សម្គាល់ ចាប់តាំងពីថ្ងៃទី០១ ខែមេសា នៅពេលផ្ទុះរលកទី៣នៃការចម្លងវីរុសកូវីដ១៩នោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងថ្មីៗសរុប១៥ម៉ឺន៦ពាន់៣៦៥ករណី និងអ្នកជំងឺ១០ម៉ឺន៨ពាន់៨២៦នាក់បានជាសះស្បើយឡើងវិញ ៕ ប្រភព៖ Bangkok Post



ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។