សហរដ្ឋអាមេរិកចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរមកពីប្រទេស និងដែនដីចំនួន១១០
អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានចេញអនុសាសន៍ស្តីពីការបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរមកពីប្រទេស និងដែនដីជាង១១០នៅជុំវិញពិភពលោក ក្នុងនោះរួមមានសង្ហិបុរីផងដែរ ។
ការវាយតម្លៃថ្មីរបស់មជ្ឈមណ្ឌល CDC ដែលចេញផ្សាយដំបូងដោយសារព័ត៌ មានរ៉យទ័រ និងនៅលើគេហទំព័ររបស់ខ្លួនបានអោយដឹងថា ប្រទេសចំនួន៦១បានធ្លាក់ដល់កម្រិតទាបពីកម្រិតខ្ពស់របស់ខ្លួន “កម្រិត៤” ដែលបានលើកទឹកចិត្តអោយមានការធ្វើដំណើរទាំងអស់សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ ។
បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌល CDC នោះ ប្រទេស និងដែនដីចំនួន៥០បន្ថែមទៀតត្រូវបានទម្លាក់មកនៅត្រឹម «កម្រិត១ ឬកម្រិត២» ។ បណ្តាប្រទេសដែលមានចំណាត់ថ្នាក់ហានិភ័យឆ្លងកូវីដ-១៩ទាបឥឡូវមានប្រទេសសិង្ហបុរី អ៉ីស្រាអែល កូរ៉េខាងត្បូង អ៊ីស្លង់ បេលីលី និងអាល់បានី ។ ក្នុងចំណោមប្រទេសដែលឥឡូវនេះស្ថិតនៅក្នុងបញ្ជី «កម្រិត៣» មានបារាំង អេក្វាទ័រ ហ្វីលីពីន អាហ្វ្រិកខាងត្បូង កាណាដា ម៉ិកស៊ិក រុស្ស៊ី អេស្ប៉ាញ ស្វិស តួកគី អ៊ុយក្រែន ហុងឌុយរ៉ាស ហុងគ្រី និងអ៊ីតាលី ៕ ប្រភព៖ CNA


