អប្សរាព្រឹកនេះ ១០ មិថុនា ២០២១

មាតិការព្រឹក ១០-មិថុនា-២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

V1      សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត លុបចោលការរៀនសូត្រហ្វឹកហាត់អំពីបោះឆ្នោតសាកល្បង៕…អានផ្ទាល់

V2      សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានដាក់លិខិតផ្លូវការទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយស្នើឱ្យលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បងនៅថ្ងៃទី២០ មិថុនាខាងមុខនេះ៕…ចប់

V3      គ.ជ.ប សម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បង នៅថ្ងៃទី២០ មិថុនាខាងមុខនេះក្រោយមានសំណើពីសម្តេចតេជោ៕…អានផ្ទាល់

D3     សម្ដេចក្រឡាហោម ស ខេង  បានណែនាំវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ៕…អានផ្ទាល់(ដោយ៖ Page)

BT1    សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដំណក់ប្រេងដំបូង របស់កម្ពុជា យកមកតម្កល់ទុក នៅក្នុងវិមានឈ្នះ-ឈ្នះ ៕ …ឃ្លីប…

D2     រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបញ្ជាក់ថា ក្រោយជួបវិបត្តិហិរញ្ញវត្ថុ ក្រុមហ៊ុន KrisEnergy ដាក់ពាក្យទៅតុលាការប្រកាសក្ស័យធន ធ្វើឲ្យជះឥទ្ធិពលដល់ប្រតិបត្តិការប្រេងកាតនៅប្លុក A របស់កម្ពុជា ៕…អានផ្ទាល់(ដោយ៖ Page)

BH1   សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា កម្ពុជា ​​​​កំពុងរៀបចំ ជូនមន្រ្តីអាមេរិក ចុះទៅមូលដ្ឋាន​ទ័ព ​នៅ​សមុទ្រ​រាម ៕ …ឃ្លីប…

V5      ក្រសួងការបរទេសប្រកាសពីលទ្ធផល កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី៦ និងកិច្ចប្រជុំទ្វេភាគីរវាងប្រមុខការទូតកម្ពុជា-ថៃ នៅប្រទេសចិន ៕…អានផ្ទាល់

BH2   ក្រុមហ៊ុនរបស់ចិនមួយ មានគម្រោង ពង្រីកការវិនិយោគ លើសេវាកម្ម ដឹកជញ្ជូនទេសចរណ៍ រវាងកម្ពុជា-ចិន ៕ …ឃ្លីប…

វគ្គទី២៖សុវត្ថិភាពសង្គម

BH3   បិទខ្ទប់ឡើងវិញ នៅផ្នែកខ្លះក្នុងសង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ ក្រោយផ្ទុះការឆ្លងរាលដាលកូវីដក្នុងរោងចក្រកាត់ដេរ QMI ៕ …ឃ្លីប…

SB1   អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងពង្រីកវិសាលភាព នៃការលក់ដូរ នៅផ្សាររដ្ឋ ទាំង២៥ ឱ្យបានទូលំទូលាយជាងមុន នៅប៉ុន្មានថ្ងៃទៀតនេះ ៕ …ឃ្លីប… (អត្ថបទ ៖ ថេត វិចិត្រ កាត់៖ ហេង សម្បត្តិ សម្លេង ៖ រ័ត្ន ចរិយា)

BH4   គណៈបញ្ជារការឯកភាព រដ្ឋបាលខណ្ឌច្បារអំពៅ ចុះណែនាំជាចុងក្រោយ អោយរុះរើផ្ទះបណ្តែតទឹក និងចល័តបែចិញ្ចឹមត្រី ដោយខ្លួនឯង ៕ …ឃ្លីប…

BT2    ក្រុមហ៊ុនសែលកាត ប្រគល់រង្វាន់ធំ គឺរថយន្ត MG ZS សេរ៊ីឆ្នាំ 2021 និងរង្វាន់ម៉ូតូ Yamaha X-ride ជូនដល់អតិថិជនដែលឈ្នះ ពីកម្មវិធី ភ្ជាប់គម្រោងដើម្បីឈ្នះ ៕ …អានផ្ទាល់…

ខេត្តបន្ទាយមានជ័យ

D5  ក្រុមគ្រូពេទ្យសម្រុកយកសំណាកអ្នកពាក់ព័ន្ធ នៅតំបន់បិទខ្ទប់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕…អានផ្ទាល់(ដោយ៖ Page)

D6  សមត្ថកិច្ចឃាត់មេខ្យល់ម្នាក់ និងពលករ១៥នាក់ ក្រោយឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ៕…អានផ្ទាល់(ដោយ៖ Page)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តសៀមរាប

BH5   ក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្ដសៀមរាប បានចាប់ផ្ដើមធ្វើការផាកពិន័យ ចំពោះអ្នកដែលមិនគោរព នៅវិធានការពាក់ម៉ាស់ និងពាក់ម៉ាស មិនត្រឹមត្រូវ ៕ …ឃ្លីប…

ខេត្តកំពត

BH6   ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំ គណៈកម្មការខេត្ត ទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងពង្រឹងយន្តការ អនុវត្តឲ្យមានប្រសិទ្ធិភាពថែមទៀត ៕        …អានផ្ទាល់…

D4     ប្រធានមន្ទីរឧស្សាហកម្មខេត្តកំពត បានបញ្ជាក់ថា នៅឆ្នាំនេះការផលិតអំបិលរបស់កម្ពុជា អាចបំពេញតម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ មិនត្រូវការនាំចូលពីក្រៅនោះទេ ៕…អានផ្ទាល់(ដោយ៖ Page)

ខេត្តឧត្តរមានជ័យ

D1     អភិបាលខេត្តឧត្តរមានជ័យ បានជំរុញដល់មន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋ ក្នុងម្នាក់ៗដាំដើមឈើអោយច្រើនដើម ៕…អានផ្ទាល់(ដោយ៖ស៊ី សែង)

ខេត្តសៀមរាប

D7  ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា ចុះស្តារពើកនៅកសិ្សនខាងលិច នៃក្រុងអង្គរធំ ៕…អានផ្ទាល់(ដោយ៖សុខា រិទ្ធ)

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកំពង់ធំ

BH7   ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ផ្តល់ថវិកា ១៤០លានរៀល ដល់គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ៕ …ឃ្លីប…

ខេត្តស្ទឹងត្រែង

D8  អភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយរបស់រដ្ឋបាលខេត្ត ផ្តល់ជូនរដ្ឋបាលខេត្តចំប៉ាសាក់ នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕…អានផ្ទាល់(ដោយ៖ម៉ា វិន)

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

——–សូមជូន បទយកការណ៍

R74    _ធ្លាប់តែប្រកបរបរលក់លៀសអាចចញ្ចឹមគ្រួសារ និង ផ្គត់ផ្គង់កូនសិក្សា ប៉ុន្តែពេលនេះបែរ​ខុសប្លែក​ពីពេល​មុន ដោយពិបាកក្នុងការរកចំណូលដោយសារតែជំងឺកូវីដ-19។ ធ្លាប់តែលក់លៀសតាមហាង តាម​សណ្ឋាគារ​​​​បានប្រាក់ចំណេញ តែពេលនេះសូម្បីតែ១ម៉ីន ទៅ២ម៉ីនរៀលសឹងតែរកមិនបាន​ក្នុងមួយថ្ងៃ។​នេះគឺជាការលើកឡើងរបស់គ្រួសារមួយ រស់នៅក្នុងខេត្តសៀមរាប ប្រកមមុខរបរជាអ្នកលក់លៀស។ ជាបន្តសូមទស្សនាបទយកការណ៍ដែលរៀបចំដោយ លោក រៀម ចំរើន។៖…ឃ្លីប

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១កើត ខែបឋមសាឍ  ឆ្នាំឆ្លូវ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១អានផ្ទាល់

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner