ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី១២នាក់ (Video Inside)
ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខថយចុះចំនួន៧នាក់ បើធៀបនឹងម្សិលមិញ ។ ខេត្តកំពង់ធំកាលពីម្សិលមិញបានរកឃើញអ្នក ឆ្លងកូវីដ១៩ចំនួន ១៨នាក់ ។
យោងតាមរដ្ឋបាលខេត្ត ករណីរកឃើញឆ្លងថ្មីទាំង១២នាក់ នោះ គឺជាករណីឆ្លងនៅ ក្នុងសហគមន៍ទាំងអស់ ។ អ្នកជំងឺកូវីដ១៩ថ្មី ទាំង១២នាក់នោះ គឺជាពលរដ្ឋមានអាសយដ្ឋាននៅក្នុងស្រុកតាំង គោកចំនួន៦នាក់, ស្រុកស្ទោង ៤នាក់ និងក្រុងស្ទឹងសែនចំនួន ២នាក់ ។
ខេត្តកំពង់ធំគិតត្រឹមថ្ងៃនេះ មានអ្នក ឆ្លងកូវីដ១៩ សរុបចំនួន ៣៧៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២០៥នាក់ និងមានអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៦៩នាក់ ៕