ផ្សារទំនើបកសិផល ឡេង ណាវ៉ាត្រា ផ្តល់ការដឹកជញ្ជូនដោយឥតគិតថ្លៃរាល់ការកម្មង់ទិញបន្លែផ្លែឈើត្រីសាច់គ្រប់មុខ
ភ្នំពេញ៖ ផ្សារទំនើបកសិផលឡេង ណាវ៉ាត្រា ដែលលក់តែកសិផលបន្លែផ្លែឈើ ត្រីសាច់ ធម្មជាតិផលិតដោយកសិករខ្មែរ បានដាក់ឲ្យដំណើរការសាកល្បងហើយ កាលប៉ុន្មានថ្ងៃមកនេះ ដោយទទួលបាន ការគាំទ្រជាខ្លាំងពីមហាជន ។ ក្រៅតែគុណភាពផ្សារទំនើបមួយនេះបានសម្រួលដល់ការកម្មង់ទិញរបស់អតិថិជនកាន់តែងាយស្រួល គឺលោកអ្នកគ្រាន់តែទូរស័ព្ទមកលេខ ០១១ ៤៤៤ ៤៤៤ សម្រាប់ប្រពន្ធCellcard ឥតគិតថ្លៃនោះខាងផ្សារ នឹងដឹកទំនិញដែលលោកអ្នកកម្មង់នោះជូនដល់ផ្ទះដោយឥតគិតថ្លៃតែម្ដង ។

សុខភាពប្រចាំថ្ងៃពិតជាសំខាន់ណាស់ លោកអ្នកត្រូវតែថែរក្សា និងប្រុងប្រយ័ត្នឲ្យបានមុតមាំ ម៉្យាងជំងឺកូវីត១៩ កំពុងតែវាយលុកស្ទើរពេញពិភពលោកទៅហើយ ដូច្នេះត្រូវតែបំប៉នសុខភាពឲ្យរឹងមាំ តាមរយៈការបរិភោគបន្លែ ផ្លែឈើឲ្យបានច្រើន ។ ផ្សារភ្ជាប់ពីតម្រូវការរបស់អតិថិជនបច្ចុប្បន្ន ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា មានលក់បន្លែ ផ្លែឈើ ធម្មជាតិ គ្មានជាតិគីមី នាំឲ្យប៉ះពាល់សុខភាព ។ ដូចនេះ សម្រាប់លោកអ្នកដែលមិនចង់ចេញក្រៅផ្ទះ ធ្វើបាយម្ហូបពិសាជុំគ្រួសារ គឺពិតជាងាយស្រួលណាស់ ដែលមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះបែបនេះ ។

សម្រាប់ទីតាំងផ្សារ ស្ថិតនៅអាគារ #S៣-១៧ អគារអូឡាំព្យា ផ្លូវ ឧកញ៉ាទេពផន (១៨២) សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។ -Mobile App (Playstore) ៖ Navatra Market [សូមដោនឡូត] -លេខទូរស័ព្ទកុម្ម៉ង់ទិញ ៖ ០១១ ៤៤៤ ៤៤៤ (សម្រាប់ Cellcard ឥតគិតថ្លៃ ) ។ លោក គ្រាន់តែចុចកុម្ម៉ង់ទិញតាម វិបសាយ ឬ Mobile app ក៏បានក្រុមការងារនឹងដឹកជូនភ្លាមៗ ដោយឥតគិតថ្លៃ ក្នុងរយៈពេលតែ២០នាទីប៉ុណ្ណោះ ៕










