នគរបាលខណ្ឌមានជ័យចាប់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធនឹងករណីគាស់ និងឆ្កឹះសោររបងលួចយកម៉ូតូ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីវេលាម៉ោង០៩ និង០០នាទីព្រឹកនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ ពីបទគាស់ទម្លុះ និងឆ្កឹះសោរទ្វាររបងផ្ទះលួចយកម៉ូតូចំនួន០២គ្រឿង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖ ទី១ឈ្មោះ មៀច ថាវរ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្បាលទំនប់២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។ ទី២-ឈ្មោះ នួន រស្មី ហៅស្រីពេជ្រ ភេទស្រី អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។     ចំណែកជនរងគ្រោះឈ្មោះ ប៉ោ ឧត្តមចរិយា ភេទ ស្រី អាយុ ៣០ ឆ្នាំស្នាក់នៅចំណុចកើតហេតុខាងលើមុខរបរលក់ដូរ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី ១៧ខែមីនាឆ្នាំ ២០២០វេលាម៉ោង ១និង៥០នាទីរំលងអាធ្រាត្រជនសង្ស័យ នាក់បានធ្វើសកម្មភាពគាស់ និងឆ្កឹះសោរបងផ្ទះជនរងគ្រោះលួចយកម៉ូតូចំនួនគ្រឿង នៅចំណុចផ្ទះជនរងគ្រោះ។ លុះដល់ព្រឹកឡើងជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងទំពុនទី១  ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចការចុះបានមកមើលកាមេរ៉ាសុវត្ថិភាពក៏ឃើញភិនភាគដូចជនសង្ស័យទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូត បានធ្វេីការឃាត់ខ្លួនជនសង្ស័យ២នាក់ ខាងលើយកមកសួរនាំ។

សម្ភារដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកហ្ស៊ូមមឺរអ៊ិច ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 1FM 8728 (ជារបស់ជនរងគ្រោះ) និងម៉ូតូ០១គ្រឿងម៉ាកនិច  ពណ៌ទឹកមាស(បិទស្កុតពណ៌ឈាមជ្រូក) ពាក់ស្លាកលេខ ភ្នំពេញ 1GO 6776 , ទូរស័ព្ទដៃចាស់ចំនួន០២គ្រឿង, កាបូបដៃ០១, លុយខ្មែរចំនួន២០០០០រៀល ( ជារបស់ជនសង្ស័យឈ្មោះ មៀច ថាវរ៉ា)។ សម្ភារបាត់បង់ ម៉ូតូ០១គ្រឿងម៉ាកហុងសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE 0752។ បច្ចុប្បន្ន ជនសង្ស័យ២នាក់ ខាងលេីត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុនទី១  កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner