គណៈកម្មាធិការជាតិអូឡាំពិកជាតិកម្ពុជា គ្រោងយកព្រឹត្តការណ៍ បុណ្យទន្លេ ឬបុណ្យសមុទ្រ បង្កើតជា Games
គណៈកម្មាធិការអូឡាំពិកជាតិកម្ពុជា គ្រោងយកព្រឹត្តិការណ៍ បុណ្យទន្លេ ឬបុណ្យសមុទ្រ បង្កើត Games ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ អោយកាន់តែផុសផុល នាពេលខាងមុខ ដូចជា ព្រឹត្តការណ៍ប្រកួតកីឡាឆ្នេរខ្សាច់ ( Beach Games ) ឬ ( River Festival Games ) ជាដើម ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការអូឡាំពិកកម្ពុជា ក្នុងពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបង កាលពីពេលកន្លងទៅថ្មីៗនេះ ។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ដើម្បីពង្រឹងសក្តានុពល ព្រឹត្តិការណ៍កីឡា អោយកាន់តែអស្ចារ្យ និងទាក់ទាញ យើងត្រូវយកព្រឹត្តការណ៍ធំ ដូចជា បុណ្យទន្លេ ឬបុណ្យសមុទ្រ ជាឪកាសបង្កើតភាពសប្បាយរីករាយ ជាពិសេសការប្រកួតប្រជែងពង្រឹងសមត្ថភាព សិទ្ធផល កីឡាជំនាញ រួមទាំងអភិរក្ស និងអភិវឌ្ឍន៍កីឡាអត្តសញ្ញាណជាតិ និងកីឡាទំនើប ។

សូមបញ្ជាក់ថា ប្រសិនបើគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា យកព្រឹត្តការណ៍បុណ្យទន្លេ បុណ្យសមុទ្រ ធ្វើជាព្រឹត្តិការណ៍កីឡា ឬ Games និងមានប្រភេទកីឡាជាច្រើន ដូចជា បាល់ទាត់ឆ្នេរខ្សាច់ បាល់ទះឆ្នេរខ្សាច់ ម៉ូតូទឹក និងកីឡាចំបាប់ រួមជាមួយកីឡាជាច្រើនប្រភេទទៀតផងដែរ ៕








